នៅតែល្អ! Liverpool យកឈ្នះ Benfica ៣-១ កក់ក្ដៅសម្រាប់វគ្គ៨ក្រុមចុងក្រោយ UCL

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Benfica ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។

ក្រុម Liverpool របស់លោក Jurgen Klopp ហាក់មិនពិបាកនោះទេសម្រាប់ការប្រកួតនៅវគ្គ៨ក្រុមនេះ។ ពួកគេបានយកឈ្នះទៅលើក្រុម Benfica បាន ដោយមិនពិបាកឡើយ ដោយលទ្ធផល ៣-១។ ក្នុងនោះអ្នកដែលរកគ្រាប់បាល់បានគឺ Konate នាទី១៧ Mane នាទី៣៤ និង Diaz នៅនាទី៨៧។ ១គ្រាប់របស់ក្រុម Benfica ធ្វើបានដោយ Nunez នៅនាទី៤៩។

ជាមួយលទ្ធផលនេះដែរ ក្រុម Liverpool កាន់តែកក់ក្ដៅហើយសម្រាប់ជើងទី២នោះ ព្រោះលេងក្នុងដីខ្លួនឯងផង ហើយលទ្ធផលនាំមុខគ្រាប់បាល់ដល់ទៅ២គ្រាប់ទៅហើយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT