Conor McGregor នឹងត្រូវប្រកួតជាមួយកីឡាករមិនដែលចាញ់ Khabib Nurmagomedov នៅថ្ងៃស្អែកនេះហើយ ក្នុងសង្វៀន UFC 229។
ដោយសារតែមានការដៀមដាមគ្នាខ្លាំងពេករវាងអ្នកទាំងពីរនេះ។ អ្នករៀបចំការប្រកួតបានសម្រេចចិត្តធ្វើសន្និសីទកាសែត២ផ្សេងគ្នា មិនឱ្យពួកគេជួបមុខគ្នាឡើយ។ Conor បាននិយាយមុនការប្រកួតនេះថាលោកនឹងបិទមាត់របស់ Khabib មិនឱ្យនិយាយរួចឡើយ នៅលើសង្វៀន។ គេនឹងទទួលបានមេរៀនដ៏ជូរចត់មួយ ដែលមិនធ្លាប់ជួបពីមុនមក។ គ្មានទេ សន្តិភាពរវាងទាំងពីរ មានតែការប្រយុទ្ធយកចាញ់ឈ្នះប៉ុណ្ណោះ។
ដោយឡែក សម្រាប់ Khabib វិញ ក៏និយាយមិនខុសគ្នាពី Conor ដែរ។ កីឡាកររុស្ស៊ីម្នាក់នេះ បញ្ជាក់ថាទំនាក់ទំនងជាមួយកីឡាករ Conor ពីមុន ត្រូវបានបញ្ចប់ហើយ។ លោក នឹងមិនលើកលែង ដោយកីឡាករអៀរឡង់ម្នាក់នេះឡើយ នៅថ្ងៃស្អែក។ គេនឹងបញ្ចប់ Conor ឱ្យបានមុនពេលវេលា។
សូមបញ្ជាក់ថា Conor វ័យ៣០ឆ្នាំ និងឆ្លងកាត់ការប្រកួត២៤ដង ឈ្នះ២១ដង និងចាញ់៣ដង។ ដោយឡែកសម្រាប់ Khabib វិញ ឆ្លងកាត់ការប្រកួត២៦ដង ឈ្នះការប្រកួតទាំង២៦ដង៕ប្រភពDailyMail