Liverpool ចូល​ប្រជែង PSG-Real Madrid តាម​ចែចូវ​កីឡាករ​រូប​នេះ​ដែរ​ហើយ

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រជ្រៀត​ខ្លួន​ក្នុង​ការ​ចរចា​តាម​យក Kylian Mbappe ដែរ​ហើយ ដ្បិត​អី​នៅ​ពេល​ចុង​ក្រោយ កីឡាករ​បារាំង​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​ថា​គួរ​ជ្រើសរើស​ការ​បន្ត​នៅ PSG ឬ​ផ្ទេរ​ទៅ​ក្លឹប​អេស្ប៉ាញ Real Madrid។

មិន​ថា​ការ​សម្រេច​ចិត្ត​បែប​ណា ឥឡូវ​មក​បន្ថែម​ជម្រើស​ទី ៣ ថ្មី​មួយ​ទៀត ដែល Mbappe អាច​ជ្រើស​យក​បាន មុន​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី។ បើ​តាម​សារព័ត៌មាន FourFourTwo ចុះ​ផ្សាយ​ថា Liverpool ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការ​ប្រជែង​សារ​នេះ ខណៈ Barcelona គឺ​បាន​ដក​ខ្លួន​ហើយ។

ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ការ​ដែល​ក្រវែល​តាម​ចង់​យក Mbappe ក៏​ដោយសារ​បម្រុង​ក្នុង​ករណី​ដែល​ចរចា​កុងត្រា​ថ្មី រវាង Mohamed Salah មិន​ត្រូវ នោះ​ផែនការណ៍​ចំណាយ​ទាំង​អំបាលម៉ាន នឹង​បង្វែរ​មក​ផ្តល់​ឲ្យ​យុវជន​វ័យ ២៣ ឆ្នាំ​ជំនួស​វិញ។ ស្ថិតិ​ Mbappe រដូវ​កាល​នេះ បង្ហាញ​ខ្លួន ៣៨ ប្រកួត រក​បាន ២៨ គ្រាប់​និង Assist ២០ លើក៕

ប្រភព៖ FourFourTwo

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT