Michael Owen អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស បានធ្វើការទស្សន៍ទាយថា នៅវគ្គ ៨ ក្រុម UCL សារនេះ ក្លឹប Chelsea នឹងក្លាយជាអ្នកឈ្នះ ហើយអាចទម្លាក់ក្លឹបម្ចាស់ជើងឯក ១៣ សម័យកាល Real Madrid នៅលទ្ធផល ៣-១ ឈោងបានកៅអីឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បញ្ជាក់ការប្រកួតក្រុមទាំងពីរ នឹងធ្វើឡើងនៅរាត្រីនេះ វេលាម៉ោង ០២:០០ នាទីទាបភ្លឺ មានផ្សាយផ្ទាល់លើទំព័រ CTS Sports។
ងាកទៅការយល់ឃើញរបស់អតីតកីឡាករហង្សខាងលើ និយាយ៖ “នេះជាការប៉ះគ្នាដ៏ល្អមួយ ជាពិសេសទាំងដែលក្រុមសងខាងធ្លាប់បានជួបគ្នាម្តងហើយនៅវគ្គ ៤ ក្រុមកាលពីឆ្នាំទៅ គ្រានោះ Chelsea ឈ្នះ ២-០ នៅទឹកដី Stamford Bridge តែតាមថាគួរតែបាន ៤ ឬ ៥ គ្រាប់ឯណោះ”។
លោកបន្ត៖ “Real មើលទៅការលេងរបស់ពួកគេគឺរាងយឺត ហើយខ្ញុំមើលមិនឃើញការពង្រឹងអ្វីច្រើនទេសម្រាប់ក្រុមមួយនេះ ដ្បិត Benzema និង Vinicius គេធ្វើបានល្អ ក៏ប៉ុន្តែខ្ញុំនៅតែជឿជាក់លើ Chelsea ពួកគេនឹងអាចយកឈ្នះ ៣-១ ហើយឡើងទៅកាន់វគ្គបន្តជាមិនខាន”។ រំឭកថា នៅយប់ជាមួយគ្នានេះដែរ ក៏មានមួយគូទៀតរវាងក្លឹបអាល្លឺម៉ង់ Bayern Munich ទល់ក្លឹបអេស្ប៉ាញ Villarreal៕
ប្រភព៖ Metro