Messi ថា Champions League ប្រៀបដូចបង្អែម បើប្រៀបទៅនឹង La Liga

Lionel Messi ​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ខ្លាំង​មែនទែន ​នៅ​ពាន​រង្វាន់ UEFA Champions League ​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​រក​បាន​៥​គ្រាប់ ឆ្លង​កាត់​២​ប្រកួត​។

ទន្ទឹម​គ្នា​នេះ​ដែរ ​Messi ​បាន​ហៅ​ពាន​រង្វាន់ Champions League ​នេះ​ថា​ជា​បង្អែម​មួយ ​ប្រើ​ប្រៀបធៀប​ជាមួយ​ពាន​រង្វាន់ La Liga ​និង Cup ​របស់​អេស្ប៉ាញ។ ការ​បញ្ជាក់​នេះ គឺ​ចង់​មាន​ន័យ​ថា ​ក្លឹប Barcelona ​គិត​គូ​ខ្លាំង​ចំពោះ​លីគ​របស់​ខ្លួន​នៅ​អេស្ប៉ាញ ប៉ុន្តែ​ការ​ចង់​បាន​ពាន UCL ​ក៏​នៅ​តែ​មាន​ដែល ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ ​និង​បង្ហាញ​ថា​ក្រុម​អ្នក​មាន​បុណ្យ​អាច​យក​ពាន​រង្វាន់​បាន​ទាំង​អស់។

នេះ​ជា​សម្ដី​ផ្ទាល់​របស់​កំពូល​កីឡាករ​អាហ្សង់ទីន​ខាង​លើ​៖ “Champions League ​ជា​បង្អែម​សម្រាប់​អ្នក​គ្រប់​គ្នា ប៉ុន្តែ​ដើម្បី​បាន​វា​អ្នក​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ទាំង​ League ​និង Cup ។ អ្នក​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​នៅ​លីគ ​ដើម្បី​ឱ្យ​មាន​ឱកាស​លេង​នៅ Champions League ។ យើង​មិន​អាច​ចោល​១​ណា​បាន​ទេ”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT