កប់! កាតា ​បំពាក់​ម៉ាស៊ីន​ត្រជាក់​នៅ​តាម​កីឡដ្ឋាន​របស់​ខ្លួន​ហើយ

ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ​សម្រាប់​ក្រុម​ណា​ដែល​ទៅ​លេង​មិត្តភាព​នៅ​ប្រទេស​កាតា ​នឹង​លែង​បារម្ភ​រឿង​ក្ដៅ​ទៀត ​ក្រោយ​ពី​សហព័ន្ធ​ប្រទេស​នេះ​បាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​តាម​កីឡដ្ឋាន​មួយ​ចំនួន។

ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ​លើក​ក្រោយ​នេះ ​ប្រទេស​កាតា​បាន​រៀប​ចំ​ប្រព័ន្ធ​ថ្មី ​ដាក់​បំពាក់​ម៉ាស៊ីន​ត្រជាក់​តាម​កីឡដ្ឋាន​ទំនើប​ៗ​របស់​ខ្លួន ​ដើម្បី​កុំ​ឱ្យ​កីឡាករ និង​អ្នក​គាំទ្រ​ក្ដៅ​ពេល​កំពុង​ទស្សនា។ កីឡដ្ឋាន​ដំបូង​គេ ដាក់​តាម​ធ្វើ​តេស្ដ​ម៉ាស៊ីន​ត្រជាក់​នេះ ​គឺ​ Khalifa Stadium ​ហើយ​ជា​លទ្ធផល​ពិត​ជា​ទទួល​បាន​ផល​យ៉ាង​ល្អ ​អ្នក​ទស្សនា​ទទួល​បាន​ផាសុកភាព​ណាស់។

មិន​ត្រឹម​តែ​កាតា​មួយ​ទេ ​តាម​ប្រទេស​អ្នក​មាន​នានា​នៅ​តំបន់​អាស៊ី ​ក៏​អាច​នឹង​ប្រើ​បច្ចេកទេស​ម៉ាស៊ីន​ត្រជាក់​ថ្មី​របស់​កាតា​​នេះ​ដែរ។ តួយ៉ាង​ដូចជា​សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង ​ក៏​គាំទ្រ​និង​បញ្ជាក់​កូរ៉េ​ក៏​មាន​បំណង​ប្រើប្រាស់​វា​នៅ​ថ្ងៃ​មុខ​ផង​ដែរ៕ប្រភពDailyMail

  • កប់! កាតា ​បំពាក់​ម៉ាស៊ីន​ត្រជាក់​នៅ​តាម​កីឡដ្ឋាន​របស់​ខ្លួន​ហើយ