Rooney ថា Pogba គួរតែចេញពី Man Utd ហើយ

Wayne Rooney អតីតកីឡាករក្រុម Manchester United បាននិយាយថាខ្សែបម្រើ Paul Pogba គួរតែចេញពីក្រុមបិសាចក្រហមទៅ នារដូវកាលដោះដូរកីឡាករខាងមុខ។

Pogba ចូលរួមជាមួយក្រុម Man Utd តាំងពីឆ្នាំ២០១៦មក ជាមួយតម្លៃខ្លួនខ្ពស់មែនទែន។ តែវត្ដមានរបស់គេហាក់មិនគាប់ប្រសើរឡើយនៅទឹកដី Old Trafford នេះ។ ជាក់ស្ដែងប៉ុន្មានឆ្នាំមកហើយ ដែលក្រុមបិសាចក្រហមមិនបានឈ្នះពានរង្វាន់អ្វីមួយសោះ ហើយនៅពេលនេះរូបគេក៏ទំនងជានឹងចាកចេញទៀតដែរ ព្រោះមិនព្រមបន្ដកុងត្រាថ្មី។

ទាក់ទងជាមួយរឿងខាងលើនេះដែរ Rooney បានប្រាប់ទៅ Skysport ថា៖ “ខ្ញុំគិតថាវាជាចំណុចមួយដែលគាត់គួរតែពិចារណាចាកចេញហើយ។ ខ្ញុំបានមើលគាត់លេងឱ្យជម្រើសជាតិបារាំង ហើយវាពិតជាខុសគ្នាឆ្ងាយចំពោះការលេងឱ្យ Man Utd ទាំងសមត្ថភាព ការតាំងចិត្ត និងអារម្មណ៍របស់គាត់។ ខ្ញុំគិតថាគាត់គួរចាកចេញហើយ”៕ប្រភព៖  GOAL

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT