​Crystal Palace លត់ក្រុម Arsenal ៣-០ ក្នុងពាន Premier League

ក្រុម Crystal Palace ពិតជាធ្វើបានល្អណាស់សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ ដោយបានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣-០ ឯណោះ។

សម្រាប់ការប្រកួតខាងលើនេះដែរ អាចនិយាយបានថាពិតជាសំខាន់សម្រាប់ក្រុមកាំភ្លើងធំណាស់ ព្រោះកំពុងប្រជែងគ្នាដើម្បីយកតំណែង Top4 នៅរដូវកាលនេះ។ តែយ៉ាងណា ជាក់ស្ដែងលទ្ធផលមិនដូចការចង់បាននោះទេ ក៏ព្រោះតែម្ចាស់ផ្ទះ Crystal ពិតជាធ្វើបានល្អណាស់។ ពួកគេបើកការនាំមុខ២គ្រាប់មុននៅតង់ទី១ដោយ Mateta នៅនាទី១៦ និង Ayew នៅនាទី២៤។ ហើយឈានដល់តង់ទី២ Zaha ក៏ប៉េណាល់ទីចូលមួយគ្រាប់ទៀត។

ចប់ការប្រកួត Crystal Palace យកឈ្នះ Arsenal បានក្នុងលទ្ធផល ៣-០ ឯណោះ។ មកត្រឹមពេលនេះ ក្រុមរបស់លោក Mikel Arteta ឈរនៅលេខ៥ក្នុងតារាង ដោយលេង២៩ប្រកួតមាន៥៤ពិន្ទុ។ ក្រុមលេខ៤ Spurs មាន៥៤ពិន្ទុដែរ តែលើស១ប្រកួត៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT