ឈ្មោះ​ជា​កីឡាករ​ក្រៅ​ក្លឹប តែ Suarez ក៏​នៅ​ជួយ​បញ្ចុះបញ្ចូល​ឲ្យ​ម្នាក់​នេះ បន្ត​ឈរ​ជើង​នៅ Barca

ដ្បិត​លែង​ជា​កីឡាករ​របស់​ក្លឹប Barcelona និង​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្លឹប​គូ​ប្រជែង Atletico Madrid ក៏​ប៉ុន្តែ​ Luis Suarez ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​បន្ត​ជា​ចំណែក​សំខាន់ ក្នុង​ការ​ព្យាយាម​ជួយ​បញ្ចុះបញ្ចូល​ឲ្យ​មិត្ត​រួម​សញ្ជាតិ Ronaldo Araujo លៃលក​ការ​បន្ត​នៅ​ក្លឹប​ម្ចាស់ដី Camp Nou ជា​ជាង​ការ​ចាកចេញ។

នៅ​ពេល​ចុង​ក្រោយ ខ្សែ​ការពារ​ខាង​លើ ហាក់​ដូច​ជា​កីឡាករ​ស្នូល​ដ៏​សំខាន់​របស់​លោក Xavi Hernandez ដែល​ល្អ​ទាំង​ការ​ការពារ និង​ការ​រក​គ្រាប់​បាល់។ យ៉ាង​ណា​សុពលភាព​កុងត្រា​សេសសល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ដូច្នេះ​បើ​ចរចា​កុងត្រា​ថ្មី​មិន​ត្រូវរ៉ូវ​ត្រឹម​ពេល​នេះ គឺ​ក្លឹប​នឹង​ចាត់ចែង​លក់​ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ ជា​ជាង​រក្សា​ដល់​អស់​កុងត្រា​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។

បើ​តាម​សារព័ត៌មាន Football Espana ចុះ​ផ្សាយ​ថា Suarez បាន​ក្លាយ​ជា​ចំណែក​សំខាន់ ដែល​គេ​ព្រម​ចូល​ខ្លួន​ទៅ​ជជែក​ជាមួយ Araujo ដោយ​ផ្ទាល់ ក្នុង​ការ​ជំរុញ​ឲ្យ​គេ​ព្រមព្រៀង​ការ​ចុះ​ហត្ថលេខា​ថ្មី។ សម្រាប់​កីឡាករ​វ័យ ២៣ ឆ្នាំ ប្រសិន​គេ​ចាកចេញ នោះ​អាច​ជា​មាន​តម្លៃ​ខ្លួន ៤០ លាន​អឺរ៉ូ។ ទៅ​មើល​ស្ថិតិ​បង្ហាញ​ខ្លួន​សរុប​នៅ​អ្នក​មាន​បុណ្យ Araujo ឈរ​ជើង ៧៣ ប្រកួត​សរុប រក​បាន ៦ គ្រាប់​និង Assist ១ លើក៕

ប្រភព៖ Football Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT