Sancho ​ជា​កីឡាករ​ក្មេង​ជាង​គេ ​ដែល​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​

Jadon Sancho បាន​ក្លាយ​ជា​កីឡាករ​កើត​ឆ្នាំ​២០០០ ​ដំបូង​គេ ​ដែល​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស ​ក្រោយ​ពី​លេង​​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​ក្រុម Borussia Dortmund។

Jadon Sancho ​ថ្នាល​យុវជន​របស់ Watford ​និង Man City ​បាន​ឱកាស​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូង​ហើយ ​ក្រោយ​ពី​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​នៅ​ក្លឹង​អាជីព Dortmund ​។ ​កីឡាករ​វ័យ​១៨​ឆ្នាំ​នេះ ​បាន​ចូល​លេង​ឱ្យ​ក្រុម Dortmund ​ពេញ​ជើង​នៅ​រដូវ​កាល​នេះ ​ហើយ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម ដោយ​តែងតែ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ជា​និច្ច។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក Gareth Southgate ​កោះ​ហៅ​រួប​គេ​ឱ្យ​ចូល​ក្រុម ​ដើម្បី​ត្រៀម​ខ្លួន​លេង​ពាន UEFA Nation League  ​ជាមួយ​ក្រុម​អេស្ប៉ាញ​នៅ​ពេល​ខាង​មុខ​នេះ។ ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ ​បាន​ជាប់​ឈ្មោះ​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន​ជាង​គេ​នៅ​លីគ​ធំ​ៗ​ទាំង​៥​ក្នុង​តំបន់​អឺរ៉ុប​គិត​ត្រឹម​សប្ដាហ៍។ ដោយ​រូបគេ ​ធ្វើ​បាន​៥​គ្រាប់​មក​ហើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT