កីឡាករ Arsenal ម្នាក់ វ៉ៃ​ភ្លើង​ក្រហម​បដិសេធ​ហើយ ខាង​ក្លឹប Newcastle មិន​បាច់​ខំ​ទេ

អ្នកចាំទី​នៃ​ក្លឹប Arsenal គឺ Bernd Leno ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បដិសេធ​រួចរាល់​ហើយ​ដោយ​មិន​ព្រម​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Newcastle United ឡើយ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន Daily Star បាន​ចុះ​ផ្សាយ។

នៅ​ពេល​ចុង​ក្រោយ ក្លឹប​សារិកា​ព្រៃ បាន​ចាប់​អារម្មណ៍​ចង់​គាស់​រៀប​ចំ​ប្រព័ន្ធ​ថ្មី​ទាំង​ស្រុង តាំង​ពី​តំបន់​ខាង​ក្រោម ដល់​លើ ហើយ Leno ដែល​ជា​កីឡាករ​ក្រៅ​ជម្រើស​របស់​ក្លឹប​កាំភ្លើង​ធំ ក៏​ស្ថិត​ក្នុង​គោលដៅ​ពួក​គេ​ផង​ដែរ។ យ៉ាង​ណា​កីឡាករ​វ័យ ៣០ ឆ្នាំ មិន​ចាប់​អារម្មណ៍​ការ​ផ្ទេរ​ក្លឹប​ម្ចាស់ដី St James’ Park នា​ពេល​ខាង​មុខ​ឡើយ។

ផ្ទុយ​ទៅ​វិញ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ ថា​បើ​ជ្រើសរើស​ការ​ចាកចេញ​ពី Arsenal គឺ​ព្រម​ផ្ទេរ​ទៅ​ក្លឹប​នៅ​ឯ​ប្រទេស​កំណើត​តែ​មួយ​គត់ ពោល​គឺ​អាច​ជា​ទៅ​ចុះចូល​នៅ​ក្លឹប​ចាស់ Bayer Leverkusen។ គួរ​បញ្ជាក់​ថា ក្រៅ​ពី Leno ខាង​ក្លឹប Newcastle ក៏​បាន​ដាក់​សំណើ​ទៅ Chelsea ជុំវិញ​ការ​ចង់​បាន Kepa Arrizabalaga ម្នាក់​ផ្សេង​ទៀត​ដែរ៕

ប្រភព៖ Daily Star

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT