Barcelona ឡើងមកលេខ២នៅ La Liga ប្រដេញ Real Madrid

ក្រុម FC Barcelona បានឡើងមកចំណាត់ថ្នាក់លេខ២ក្នុងតារាង La Liga ហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។

សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុម Barcelona បានបើកការសម្រុកតាំងពីតង់ទី១ ប៉ុន្ដែលទ្ធផលមិនមានការប្រែប្រួលនោះទេ ពោលគឺស្មើគ្នា ០-០ ដដែល។ រហូតដល់តង់ទី២នាទី៧១ ទើបអាចមានគ្រាប់បាល់កើតឡើងបាន ដោយខ្សែបម្រើវ័យក្មេង Pedri ជាអ្នកសម្រេចបាន។ ១គ្រាប់នោះដែរក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះ ហើយធ្វើឱ្យក្រុមអ្នកមានបុណ្យឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ដែរ។

នៅពេលនេះ ក្រុមរបស់លោក Xavi លេង២៩ប្រកួត មាន៥៧ពិន្ទុ នៅលេខ២ក្នុងតារាង La Liga ។ ដោយឡែកលេខ១វិញ ក្រុម Real Madrid លេង៣០ប្រកួត មាន៦៩ពិន្ទុ។ គម្លាតប៉ុណ្ណឹង ក្រុម Barcelona នៅមានសង្ឃឹមនៅឡើយ ព្រោះសល់ការប្រកួតច្រើនទៀតទើបបញ្ចប់រដូវកាលនេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT