លោក Milorad Mazic នឹងក្លាយជាអ្នកកាត់ក្ដីក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UCL រវាងក្រុម Real Madrid និង Liverpool នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨នេះ។
នៅចាំបានថា Mazic ធ្លាប់កាត់ក្ដីក្នុងប្រកួតសំខាន់ៗជាច្រើន ហើយបុរសម្នាក់នេះក៏ជាអ្នកកាត់ក្ដីធ្វើឱ្យព័រទុយហ្គាល់ចាញ់ក្រុមអាល្លឺម៉ង់ ៤-០ នៅ World Cup 2014 ដែរ។ នៅគ្រានោះ គេចាំបានថាលោក Mazic បានផ្ដល់កាតក្រហមឱ្យ Pepe ហើយធ្វើឱ្យ Ronaldo ខឹងយ៉ាងខ្លាំងសម្រាប់ការកាត់ក្ដីនេះ។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់កាត់ក្ដីក្នុងការប្រកួត Real Madrid ផងដែរ នៅពានរង្វាន់ UEFA Super Cup ។ ពេលនោះ Real Madrid ជាអ្នកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផល ៣-២។ បុរសវ័យ៤៥ឆ្នាំខាងលើនេះ ក៏ធ្លាប់កាត់ក្ដីការប្រកួតរបស់ក្រុម Liverpool ដូចគ្នា ដោយឆ្នាំ២០១៦ លេងទល់ក្រុម Manchester United ។
គេអាចនិយាយបានថា អាជ្ញាកណ្ដាលជនជាតិសែបរូបនេះ កាតបន្តិចដែរ ពោលគឺការកាត់ក្ដីនៅ UEFA Champions League ៥ដងនៅរដូវកាលនេះ លោកចាយកាតអស់១៨កាតលឿងឯណោះ៕