Pep ប្រាប់កូនក្រុមឱ្យចេះគ្រប់គ្រងអារម្មណ៍ ក្រោយឈ្នះពិន្ទុ Liverpool ១ពិន្ទុ

លោក Pep Guardiola បានប្រាប់ទៅកូនក្រុមទាំងអស់ឱ្យចេះគ្រប់គ្រងអារម្មណ៍ក្នុងការប្រកួត ពោលគឺមិនឱ្យមានភ្លាត់ប្រកួតណាទៀតនោះទេរហូតដល់ដាច់រដូវកាលនេះ។

ក្រុម Manchester City បានបន្ដយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ ដោយឡែកត្បិតតែឈ្នះការប្រកួតនេះមែន ប៉ុន្តែលោក Pep ចង់ឱ្យកូនក្រុមចេះគ្រប់គ្រងអារម្មណ៍ក្នុងការប្រកួតឱ្យច្រើនជាងនេះ ព្រោះនៅពេលខាងមុខនឹងមានសម្ពាធច្រើនមិនខាន។ ការប្រកួតយកពាននៅសល់ច្រើនក្នុងដៃ នោះកាលវិភាគក៏កាន់តែញឹកថែមទៀត។

ដូច្នេះហើយ ការគ្រប់គ្រងអារម្មណ៍ឱ្យបានល្អគឺពិតជារឿងសំខាន់ខ្លាំងណាស់។ មួយវិញទៀត ប្រសិនបើក្នុងលីគនេះវិញ បើក្រុម Man City បាត់បង់ពិន្ទុតែបន្ដិច នោះពាននឹងធ្លាក់ដល់ដៃក្រុម Liverpool ជាក់ជាមិនខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT