Benzema ប៉េណាល់ទី២គ្រាប់ ជួយ Real Madrid យកឈ្នះ Celta Vigo ២-១

ខ្សែប្រយុទ្ធ Karim Benzema រកបាន២គ្រាប់ម្នាក់ឯងជួយក្រុម Real Madrid យកឈ្នះលើក្រុម Celta Vigo ក្នុងលទ្ធផល ២-១ សម្រាប់ពានរង្វាន់ La Liga ។

 

ក្រុមរបស់លោក Carlo Ancelotti ចាប់ផ្ដើមលេងបានល្អឡើងវិញហើយ ក្រោយពីលេងចាញ់ក្រុម FC Barcelona ដល់ទៅ ៤-០ កន្លងទៅ។ ជាពិសេសវត្តមានរបស់ Karim Benzema ពិតជាបានកែប្រែការប្រកួតច្រើនមែនទែន។ ជាក់ស្ដែងការលេងឈ្នះក្រុម Celta Vigo ដល់ទៅ ២-១ នោះ គឺ២គ្រាប់ចេញពីការទាត់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធបារាំងនេះទៅហើយ។

ជាមួយការបន្ថែម៣ពិន្ទុទៀតនេះដែរ ក្រុមអធិរាជស លេង៣០ប្រកួត មាន៦៩ពិន្ទុ ឈរនៅកំពូលតារាងក្របខណ្ឌលីគកំពូលអេស្ប៉ាញនេះ។ ស្របពេលក្រុមលេខ២ Sevilla វិញ ទើបមាន៥៧ពិន្ទុប៉ុណ្ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT