ម្ចាស់ Sponsor ​ធំ​២ ​កំពុង​បារម្ភ ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់ Ronaldo

Nike and EA Sports ​ដែល​ជា​ម្ចាស់ Sponsor ​ធំ​របស់ Cristiano Ronaldo ​កំពុង​បារម្ភ​បាត់​បង់​ប្រជាប្រិយភាព ​បន្ទាប់​ពី​បែក​ធ្លាយ​រឿង​វីដេអូ​ផ្លូវ​ភេទ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ ​ដែល​ក្រុមហ៊ុន Nike ​បាន​បង្កើត​ម៉ូដ​ស្បែក​ជើង​ប្លែក​ៗ ​សម្រាប់​Ronaldo ​ពាក់​ក្នុង​ការ​ប្រកួត​នានា។ ដោយ​ឡែក ​ក្រោយ​ពី​បែក​ធ្លាយ​ដំណឹង​កីឡាករ​រូប​នេះ រំលោភ​នារី​ម្នាក់​នៅ​អាមេរិក​នោះ​មក ​Nike ​ហាក់​ដូចជា​អន់​ចិត្ត​ខ្លាំង​

មែនទែន ​ហើយ​ប្រជាប្រិយភាព​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​ថមថយ​ខ្លាំង​ផង​ដែរ។ កត្តា​នេះ  ក៏​បាន​កើត​ឡើង​ចំពោះ​ក្រុមហ៊ុន EA Sport ​ផង​ដែរ។ ដោយ​ពួកគេ ​កំពុង​ពិចារណា​យ៉ាង​ម៉ត់ចត់ ​ចំពោះ​ការ​បន្ដ​កុងត្រា​ជាមួយ Ronaldo ​ទៀត​ឬ​អត់ ​ក្រោយ​កើត​ហេតុ​នេះ។

សូម​បញ្ជាក់​ថា Nike ​បាន​ចូល​ខ្លួន​ឧបត្ថម្ភ​ Ronaldo ​តាំង​ពី​ឆ្នាំ​២០០៣ ​ហើយ​គិត​ត្រឹម​ជាង​១០​ឆ្នាំ​មក​នេះ ​ពួកគេ​បាន​ចំណាយ​លើ​កុងត្រា​មិន​តិច​ជាង​៧៧០​លាន​ផោន​ឡើយ៕ប្រភពDailyMail

  • ម្ចាស់ Sponsor ​ធំ​២ ​កំពុង​បារម្ភ ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់ Ronaldo