U23 ឥណ្ឌូណេស៊ី ដាក់គោលដៅយកមេដាយមាសស៊ីហ្គេមនៅវៀតណាម

ក្រុមបាល់ទាត់ក្រោមអាយុ២៣ឆ្នាំរបស់ឥណ្ឌូណេស៊ី បានដាក់គោលដៅយកមេដាយមាសឱ្យបាននៅព្រឹត្តិការណ៍ស៊ីហ្គេម២០២២ខាងមុខ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។

លោក Zainudin Amali រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា របស់ឥណ្ឌូណេស៊ីបានបង្ហាញឆន្ទះចង់ឈ្នះមេដាយមាសនៃការប្រកួតស៊ីហ្គេម២០២២នេះនៅប្រទេសវៀតណាម។ ដោយឡែកលោកក៏បញ្ជាក់បន្ថែមទៀតថាមិនមែនតែកីឡាបាល់ទាត់មួយមុខនោះទេ ប្រភេទកីឡាដទៃទៀតក៏ឥណ្ឌូណេស៊ីត្រូវដាក់គោលដៅយកមេដាយមាសផងដែរ។

ការចង់បានមេដាយមាសរបស់ឥណ្ឌូណេស៊ីលើវិញ្ញាសារបាល់ទាត់នេះ ក៏ព្រោះតែកាលពីឆ្នាំ២០១៩កន្លងទៅ ក្រុម U23 នេះ បានចាញ់ក្រុម U23 វៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះហើយនៅឆ្នាំនេះ ពួកគេត្រូវតែសម្រេចបំណងយកមេដាយមាសវិញឱ្យបាន។ ការចាប់ឆ្នោតបែងចែកពូលនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី៦ខែមេសាឆ្នាំ២០២២ខាងមុខនេះហើយ៕ប្រភព៖ ZINGNEWS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT