មេ FIFA ថាស្ទើរស្រក់ទឹកភ្នែកហើយ ពេលឃើញអ៊ីតាលីអត់បានលេង World Cup

ប្រធាន FIFA លោក Gianni Infantino ពិតជាសោកស្ដាយណាស់នៅពេលដែលក្រុមជម្រើសជាតិអ៊ីតាលី មិនអាចចូលលេងពានរង្វាន់ FIFA World Cup 2022 បាន។

ក្រុមអ៊ីតាលីជាម្ចាស់ជើងឯកពានរង្វាន់ Euro 2020 ក្រោយពីពួកគេយកឈ្នះលើក្រុមអង់គ្លេសនៅវគ្គផ្ដាច់ព្រ័ត្រ។ តែសម្រាប់ការប្រកួតជម្រុះ World Cup វិញ ឃើញថាពួកគេធ្វើមិនបានល្អនោះទេ។ ការរបូតឱកាសលេង World Cup ឆ្នាំនេះ ក៏ដោយសារតែពួកគេលេង Play off ចាញ់ក្រុមម៉ាសេដូនក្នុងលទ្ធផល ១-០នៅចុងម៉ោង។ ដូច្នេះអ៊ីតាលី មិនមានឈ្មោះលេង World Cup 2022 នៅប្រទេសកាតាឡើយ។

ក្រោយពីអត់មានអ៊ីតាលីនេះហើយ លោក Gianni Infantino ប្រធាន FIFA បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ។ លោក អះអាងថាមិនសមសោះដែលក្រុមអ៊ីតាលីអត់មានឈ្មោះ ព្រោះជាក្រុមខ្លាំងមួយ ហើយមួយទៀតពួកគេអត់បានលេងម្ដងមកហើយនៅឆ្នាំ២០១៨កន្លងទៅ។ ការមិនបានលេង World Cup នឹងធ្វើឱ្យពលរដ្ឋអ៊ីតាលីជាច្រើននាក់មិនសប្បាយចិត្តមិនខាន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT