គ្រូ​បង្វឹក Barca៖ ​ឱ្យ​តែ Messi ​សប្បាយ​ចិត្ត ​ក្រុម​របស់​យើង​នឹង​ជោគជ័យ

លោក Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​បញ្ជាក់​ថា​ឱ្យ​តែ Lionel Messi ​សប្បាយ​ចិត្ត ​នោះ​នឹង​ធ្វើ​ឱ្យ​លទ្ធផល​របស់​ក្រុម​ទាំង​មូល​ទទួល​បាន​ល្អ​មិន​ខាន។

Messi ​បាន​បង្ហាញ​សមត្ថភាព​ល្អ​ឥត​ខ្ចោះ​សម្រាប់​ក្រុម Barcelona ​នៅ​ទឹក​ដី Wembley ​ដោយ​យក​ឈ្នះ​លើ​ក្រុម Spurs ​៤-២។ ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​លោក Ernesto Valverde ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​លេខ​១០​របស់​ខ្លួន ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង​មូល ​នា​ការ​ប្រកួត​ទាំង​អស់។

អ្នក​ចាត់ការ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ទៀត​ថា​៖ “គាត់​រក​បាន​៣​គ្រាប់​ពេល​ប៉ះ PSV ​ហើយ​រក​បាន​២​គ្រាប់​ទៀត​ពេល​ប៉ះ Spurs ​ឱ្យ​យើង​បាន​៦​ពិន្ទុ​ពេញ ឆ្លង​កាត់​២​ប្រកួត។ ការ​សប្បាយ​ចិត្ត​របស់​គាត់ ​គឺ​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​ទទួល​បាន​ផល​ល្អ។ គាត់​បង្កើត​ឱកាស ​គាត់​ជួយ​ក្រុម​ទាំង​មូល ​និង​រក​ជ័យជម្នះ”៕ប្រភបMarca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT