Salah ចង់ចូលនិវត្តន៍ពីជម្រើសជាតិអេហ្ស៊ីបហើយ

ខ្សែប្រយុទ្ធ Mohamed Salah ចង់ចូលនិវត្តន៍ពីវិស័យបាល់ទាត់អន្ដរជាតិហើយ ក្រោយពីរូបគេមិនអាចជួយក្រុមជម្រើសជាតិអេហ្ស៊ីបបានលេង World Cup 2022 ។

កីឡាករលេងនៅក្លឹប Liverpool ខាងលើនេះជាអ្នកប៉េណាល់ទីមិនចូលផងដែរក្នុងការប្រកួតទល់ក្រុមសេណេហ្គាល់ម្សិលមិញនេះ។ តែយ៉ាងណាមិនមែនតែគេម្នាក់ទេដែលប៉េណាល់ទីមិនចូល ពោលគឺសមាជិកដទៃទៀតក៏មិនអាចប៉េណាល់ទីចូលដូចគ្នា ដូច្នេះហើយទើបបានជាធ្វើឱ្យអេហ្ស៊ីបធ្លាក់ចេញត្រឹមការប្រកួត Play-Off នេះ ហើយសេណេហ្គាល់បានឡើងទៅវគ្គបន្ដ។

Salah បាននិយាយថា៖ “ខ្ញុំបាននិយាយជាមួយកីឡាករមុនការប្រកួតជើងទី២ថាខ្ញុំពិតជាមានមោទកភាពណាស់ក្នុងការលេងជាមួយពួកគេ ហើយពួកគេជាកីឡាករល្អបំផុតដែលខ្ញុំបានលេងជាមួយ។ ការបានលេងជាមួយអ្នក វាជាសំណាងរបស់ខ្ញុំ។ ខ្ញុំនឹងនៅជាមួយអ្នករាល់គ្នា ទោះជាមិនអាចលេងជាមួយគ្នាឬយ៉ាងណាក៏ដោយ”៕ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT