Eriksen បន្ដធ្វើបានល្អ ជួយដាណឺម៉ាក ឈ្នះសែប ៣-០

ខ្សែបម្រើប្រយុទ្ធ Christian Eriksen នៅតែបន្ដធ្វើបានល្អទៀតនៅជម្រើសជាតិដាណឺម៉ាក ដោយរកបាន១គ្រាប់ជួយក្រុមយកឈ្នះលើក្រុមសែបក្នុងលទ្ធផល ៣-០ក្នុងជំនួបមិត្តភាព។

ដាណឺម៉ាក ជាក្រុមបានកៅអីលេង World Cup 2022 ហើយ ដូច្នេះនៅថ្ងៃ FIFA Day នេះ ពួកគេតម្រូវឱ្យលេងត្រឹមមិត្តភាពប៉ុណ្ណោះ។ ជាក់ស្ដែងការប្រកួតមិត្តភាពលើកនេះដែរ ក្រុមជម្រើសជាតិនេះក៏បានកោះហៅ Eriksen ចូលវិញដែរ ក្រោយពីជាសះស្បើយពីជំងឺបេះដូង។ វត្ដមានរបស់គេនៅតែអាចជួយក្រុមបានដដែល។

ជាក់ស្ដែងនៅប្រកួតទី១ បើទោះជាលេងចាញ់ហុល្លង់ ៤-២ មែន ប៉ុន្តែកីឡាករលេងឱ្យក្រុម Brentford នៅតែលេងល្អ រកបាន១គ្រាប់។ ខណៈដែលប្រកួតទី២នៅយប់មិញ ឈ្នះក្រុមសែប ៣-០ នោះក៏មានចំណែករបស់ Eriksen រកបាន១គ្រាប់ទៀតផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថារូបគេនៅធ្វើបានល្អ ទោះជាឆ្លងកាត់ជំងឺបេះដូងហើយក្ដី៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT