អ្នកគាំទ្រនីហ្សេរីយ៉ា អ៊ុកឡុកខ្លាំងក្រោយក្រុមធ្លាក់មិនបានលេង World Cup 2022

ក្រុមនីហ្សេរីយ៉ា បានធ្លាក់ចេញពីការប្រកួតជម្រុះ Play Off យកកៅអីលេងពានរង្វាន់ FIFA World Cup 2022 ហើយ ក្រោយពីពួកគេចាញ់ក្រុមហ្គាណា ដោយសាររូបមន្ដ Away goals។

កាលពីជើងទី១កន្លងទៅ ក្រុមទាំងពីរខាងលើមិនមានគ្រាប់បាល់កើតឡើងនោះទេ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០។ ខណៈដែលជើងទី២នៅយប់មិញនេះទៀតសោត ក្រុមណាហ្គា រកគ្រាប់បាល់នាំមុខមុនបានទៀត មុនពេលនីហ្សេរីយ៉ារកគ្រាប់បាល់តាមស្មើវិញបានក្នុងលទ្ធផលស្មើគ្នា ១-១។ តាមលទ្ធផលស្មើគ្នាមានគ្រាប់បាល់ជើងទី២នេះដែរ បានធ្វើឱ្យហ្គាណាជាអ្នកបានឱកាសឡើងហើយ ព្រោះការប្រកួតនេះគេគិតរូបមន្ដ Away Goal នោះ។

ការធ្លាក់របស់នីហ្សេរីយ៉ានេះហើយ បានធ្វើឱ្យអ្នកគាំទ្រខឹងខ្លាំងមែនទែន។ ចប់ប្រកួតភ្លាម ពួកគេបានគប់ដបទឹកសុទ្ធ និងរបស់របរផ្សេងៗទៀតដាក់កីឡាករហ្គាណា ហើយក៏បានរត់ចូលទីលានបង្កជាភាពចលាចលផងដែរ។ គ្រប់យ៉ាងអាចគ្រប់គ្រងបាន នៅក្រុមប៉ូលិសចូលមកដល់ដើម្បីបង្ក្រាបហេតុការណ៍នេះដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។

សម្រាប់ហ្គាណាវិញ នឹងបានកៅអីលេង World Cup 2022 នៅប្រទេសកាតាហើយ ដោយតំណាងក្រុមនៅទ្វីបអាហ្វ្រិកជាមួយសេណេហ្គាល ម៉ារុក ទុយណេហ្ស៊ី និងកាមេរ៉ូន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT