Mane ជួយសេណេហ្គាល់យកឈ្នះអេហ្សីបបានឡើងទៅ World Cup 2022

ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមសេណេហ្គាល់ជាអ្នកទាត់ប៉េណាល់ទីចូលចុងក្រោយ ជួយក្រុមយកឈ្នះអេហ្ស៊ីបបានក្នុងលទ្ធផល ៣-១ នៅវគ្គទាត់ប៉េណាល់ទី ក្រោយពីពួកគេលេងស្មើគ្នា ១-១។

កាលពីជើងទី១កន្លងទៅ ក្រុមអេហ្ស៊ីបបានយកឈ្នះលើក្រុមសេណេហ្គាល់បានក្នុងលទ្ធផល ១-០។ តែឈានមកជើងទី២នៅយប់មិញនេះវិញ ក្រុមសេណេហ្គាល់ក៏អាចយកឈ្នះវិញបានក្នុងលទ្ធផល ១-០ សរុបទាំងពីរជើងទៅ លទ្ធផលស្មើគ្នា ១-១។ ដោយសារតែស្មើគ្នានេះហើយ ទើបបានជាធ្វើឱ្យក្រុមទាំងពីរត្រូវកាត់សេចក្ដីដោយបាល់១១ម៉ែត្រ។

ជាលទ្ធផលក្រុមសេណេហ្គាល់ជាអ្នកធ្វើបានល្អជាង ដោយយកឈ្នះក្នុងលទ្ធផល ៣-១។ ដោយក្នុងចំណោមនោះ Salah ក៏ស៊ុតមិនចូលដែរ ក្រោយពីត្រូវអ្នកគាំទ្របាញ់ Laser ដាក់មុខ មុនទាត់ប៉េណាល់ទីនេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT