Arsenal គោះ​ទ្វារ​សួរនាំ​ក្លឹប​អាណាព្យាបាល Inter Milan ថា​ព្រម​លក់​ម្នាក់​នេះ​ឬ​អត់?

ក្លឹប Arsenal បាន​ចូល​ខ្លួន​ប្រជែង​នឹង​បណ្តា​ក្លឹប​ជា​ច្រើន​ផ្សេង​ទៀត ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប Inter Milan នោះ​គឺ​កីឡាករ​អាហ្សង់ទីន Lautaro Martinez។ នេះ​បើ​តាម​សារព័ត៌មាន The Mirror បាន​ចុះ​ផ្សាយ។

យ៉ាង​ណា​យើង​បាន​ដឹង​ស្រាប់​ហើយ​កន្លង​មក​ភាគី​ក្លឹប​អាណាព្យាបាល​ក៏​បាន​ដាក់​តម្លៃ​កំហិត យ៉ាង​ហោច​ ៧០ លាន​អឺរ៉ូ ទើប​ព្រម​អនុញ្ញាត​ឲ្យ Martinez ចេញ​ទៅ។ ឥឡូវ​យើង​មិន​ច្បាស់​ថា Arsenal ចូល​មក​ចរចា​សារ​នេះ បាន​ដាក់​សំណើ​បែប​ណា​ទេ តែ​ត្រឹម​ដឹង​ថា​ពួក​គេ​នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​យក្ស​ដូច​ជា Atletico Madrid ដែល​កំពុង​ចង់​បាន​កីឡាករ​ខាង​លើ​ដូច​គ្នា។

កីឡាករ​វ័យ ២៤ ឆ្នាំ ខាង​លើ សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ​ឯ​ណោះ ហេតុ​នេះ​ទើប​ក្លឹប​អាច​ដាក់​តម្លៃ​ខ្លួន​រាង​កល់​បែប​ហ្នឹង។ និយាយ​អំពី​សមត្ថភាព​របស់​គេ គឺ​មិន​ណយ​ឡើយ ជាក់ស្តែង​រដូវ​កាល​នេះ គេ​រក​បាន ១៦ គ្រាប់​និង Assist ២ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣៩ ប្រកួត។ ទៅ​ពេល​បន្ទាប់ យើង​នឹង​រង់ចាំ​អ៊ុត​មើល​ចម្លើយ​ពី​ក្លឹប​អ៊ីតាលី​វិញ​ម្តង ថា​ព្រម​ប្រគល់ Martinez ឲ្យ​ក្លឹប​អង់គ្លេស​ឬ​បែប​ណា​ទៀត?

ប្រភព៖ The Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT