កីឡាករ Man Utd រូប​នេះ នឹង​ដើរ​ចូល​ក្លឹប​ថ្មី Real Sociedad នៅ​រដូវ​ក្តៅ​ខាង​មុខ

ខ្សែ​ប្រយុទ្ធ​ត្រៀម​ផុត​កុងត្រា Edinson Cavani ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សម្រេច​ចិត្ត​រួចរាល់​ហើយ​ក្នុង​ការ​ជ្រើសរើស​ក្លឹប​ថ្មី សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ នោះ​គឺ​ជាមួយ​ក្លឹប​អេស្ប៉ាញ Real Sociedad នៅ​ឯ​ក្របខ័ណ្ឌ La Liga។

កីឡាករ​អ៊ុយរុយហ្គាយ សេសសល់​ពេលវេលា​ឈរ​ជើង​ជាមួយ​បិសាច​ក្រហម តែ​ជាង ៣ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​គេ​មិន​ទទួល​តម្រុយ​វិជ្ជមាន​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ឡើយ។ សារព័ត៌មាន​ក្រៅ​ស្រុក​ជា​ច្រើន​ចុះ​ផ្សាយ​ស្រដៀង​គ្នា ថា Cavani បាន​ព្រមព្រៀង​រួចរាល់ ក្នុង​ការ​ផ្ទេរ​ទៅ​ក្លឹប Real Sociedad។

សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា ក្លឹប​កំពុង​ឈរ​លេខ ៦ នៅ​តារាង​លីគ​កំពូល​អេស្ប៉ាញ ដោយ​មើល​ឃើញ​ថា Alex Sorloth ត្រៀម​ផុត​កុងត្រា​ខ្ចី​ជើង ដូច្នេះ​ក្លឹប​ចាំ​បាច់​ត្រូវ​ស្វែងរក​អ្នក​ថ្មី មក​បំពេញ​បន្ថែម​ជាមួយ​កីឡាករ​មាន​ស្រាប់ Alexander Isak។ យ៉ាង​ណា​ប្រសិន Isak គេ​គិតគូរ​ចាកចេញ​ដែរ​នោះ ក្លឹប​ក្រៅ​ពី​យក Cavani ក៏​ទំនង​ជា​នឹង​ Promote យុវជន Jon Karrikaburu ពី​ឈុត​តូច​ឲ្យ​មក​ចូលរួម​បន្ថែម​ផ្សេង​ទៀត៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT