AC Milan កៀក​នឹង​យក​បាន​កូន​ហង្ស​មួយ​រូប​ហើយ

ក្លឹប AC Milan ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​កៀក​ជិត​នឹង​ការ​សម្រេច​នាំ​យក​សមាជិក​ក្លឹប​ហង្ស​ក្រហម Liverpool បន្ទាប់​ពី​គេ​កំណត់​ត្រៀម​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

នោះ​គឺ Divock Origi ដែល​បុរស​វ័យ ២៦ ឆ្នាំ បាន​ស្ថិត​ក្រៅ​ជម្រើស​របស់​លោក Jurgen Klopp នៅ​ពេល​ចុង​ក្រោយ។ តាម​ពិត​ទៅ ទាំង AC Milan និង Inter Milan ដែល​បាន​ពេញ​ចិត្ត​មក​លើ​គុណភាព​កីឡាករ​បែលហ្សិក ក៏​ប៉ុន្តែ​ចុង​ក្រោយ ក្លឹប​ដឹកនាំ​ដោយ​លោក Stefano Pioli បាន​ក្លាយ​ជា​អ្នក​ឈ្នះ ជុំវិញ​ការ​ប្រជែង​យក។ នេះ​បើ​តាម​សារព័ត៌មាន Daily Mail បាន​ចុះ​ផ្សាយ។

គួរ​បញ្ជាក់​ថា Origi ក៏​ត្រូវ​បាន​លោក Jurgen Klopp បង្ហើប​ច្បាស់​ដែរ​ ថា​អនាគត​របស់​គេ អាច​នឹង​ត្រូវ​បែក​នៅ​ពេល​ខាង​មុខ ពោល​ការ​បន្ត​កុងត្រា​ថ្មី គឺ​មាន​ភាគរយ​ទាប​បំផុត​ដែល​នឹង​អាច​កើត​ឡើង​ទៅ​បាន។ ទៅ​មើល​ស្ថិតិ​របស់​គេ ចាប់​តាំង​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប Lille នៅ​ឆ្នាំ ២០១៤ សរុប​បង្ហាញ​ខ្លួន ១៧១ ប្រកួត រក​បាន ៤០ គ្រាប់​និង Assist ១៧ លើក៕

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT