ការដេញថ្លៃលើកទី២របស់ក្លឹប Chelsea នឹងផុតកំណត់ថ្ងៃ១១ខែមេសាខាងមុខ

ធនាគារ Raine បានប្រកាសពីពេលវេលាផុតកំណត់សម្រាប់ការដេញថ្លៃក្លឹប Chelsea ជាលើកទី២ហើយ នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២២ខាងមុខនេះ។

ធនាគារខាងលើជាអ្នកដាក់លក់ក្លឹប Chelsea បន្ទាប់ពីលោក Roman Abramovic ត្រូវបានរដ្ឋាភិបាលអង់គ្លេសបង្កក់ទ្រព្យសម្បត្តិ និងមិនអាចលក់ក្លឹប Chelsea បាន។ ដោយការដេញថ្លៃលើកទី១ធ្វើឡើងរូចរាល់ហើយ តែនៅមិនទាន់ដល់កម្រិតនៃការចង់លក់តម្លៃ៣ពាន់លានផោននោះទេ។ ការដេញលើកទី២ក៏បានប្រកាសចាប់ផ្ដើម ហើយពេលវេលានៃការផុតកំណត់នោះនៅថ្ងស១១ខែមេសាឆ្នាំ២០២២ខាងមុខ។ ភាគីដែលចង់បានក្លឹបតោខៀវ អាចតំឡើងតម្លៃរបស់ពួកគេបានអំឡុងពេលបើកនេះ។

ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាអ្នកដែលបានដេញថ្លៃ៤នាក់ដំបូងនៅជុំទី១នោះ មាន២នាក់ហើយដែលបានតំឡើងតម្លៃសម្រាប់ជុំទី២នេះ។ ដោយការតំឡើងនោះ ត្រូវបានគេដឹងថាជិតស្មើតម្លៃដែលគេចង់លក់៣ពាន់លានផោននោះហើយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT