Ronaldo ខកខានប្រាក់ Bonus ៣,៥លានផោន ដោយសារទម្រង់លេង Man Utd មិនល្អ

ខ្សែប្រយុទ្ធ Cristiano Ronaldo របូតឱកាសទទួលបានប្រាក់៣,៥លានផោនទៅហើយនៅរដូវកាលនេះ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងមិនល្អ ក្រុម Manchester United មិនអាចឈ្នះពានរង្វាន់បាន។

អំឡុងពេលចុះកុងត្រានៅ Old Trafford កន្លងទៅ Ronaldo មានលក្ខខណ្ឌពិសេសមួយចំនួន។ ជាក់ស្ដែង ក្នុងលិខិតនោះបានបញ្ជាក់ថាប្រសិនបើគេអាចជួយក្រុមបិសាចក្រហមឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រូបគេនឹងទទួលបានប្រាក់លើកទឹកចិត្តដល់ ២,៥លានផោនឯណោះ។ មួយវិញទៀត បើឈ្នះពានរង្វាន់ Cup ណាមួយនៅអង់គ្លេស Ronaldo ក៏នឹងទទួលបានប្រាក់រង្វាន់១លានផោនបន្ថែមទៀតផងដែរ។

តែនៅរដូវកាលនេះក្រុម Man Utd មិនអាចឈ្នះពានរង្វាន់ណាមួយនោះទេ ខណៈដែលក្នុងលីគវិញ ពួកគេក៏មិនច្បាស់ថានឹងអាចលេង UEFA Champions League បានទៀតនៅរដូវកាលក្រោយ។ ការលេងមិនល្អនេះហើយ ទើបបានជាធ្វើឱ្យឱកាសទទួលបានប្រាក់រង្វាន់លើកទឹកចិត្តមិនមាននោះទេនាឆ្នាំនេះ ដោយសរុបទៅ Ronaldo របូតប្រាក់ ៣,៥លានផោន៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT