Depay មានបំណងចង់ចាកចេញពីក្រុម FC Barcelona ហើយ

ខ្សែប្រយុទ្ធ Memphis Depay មានបំណងចង់ចាកចេញពីក្រុម FC Barcelona ហើយ ក្រោយពីរូបគេមិនសូវមានឱកាសក្រោមការដឹកនាំរបស់លោក Xavi ។

កីឡាករវ័យ២៨ឆ្នាំទើបតែបានចូលរួមជាមួយក្រុម Barcelona នៅរដូវកាលមុនទេ ដោយផ្ទេរពីក្រុម Lyon មក មិនមានតម្លៃខ្លួនឡើយ។ គិតត្រឹមពេលនេះ Depay រកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៩ប្រកួតរបស់គេ ប៉ុន្តែដោយសារបញ្ហារបួស ២ខែចុងក្រោយនេះ អតីតខ្សែប្រយុទ្ធ Man Utd នេះលេងបានត្រឹម២ប្រកួតប៉ុណ្ណោះ។ ខណៈដែលក្រោមការដឹកនាំរបស់លោក Xavi កីឡាករសញ្ជាតិហុល្លង់នេះ ក៏ត្រូវបានមើលរំលងដែរ ព្រោះមានវត្តមានរបស់ Pierre-Emerick Aubameyang។

ដោយសារតែបែបនេះហើយ ទើបបានជាមានដំណឹងថា Depay អាចនឹងចេញពី Barcelona នៅចប់រដូវកាលនេះហើយ។ ដោយបច្ចុប្បន្នមានក្លឹប២ចង់បានគេដែរ គឺ Spurs និង Napoli៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT