រង់ចាំ៣៦ឆ្នាំ ពេលនេះកាណាដា បានលេង World Cup វិញហើយ

ក្រោយពីខកខានបង្ហាញខ្លួនក្នុងព្រឹត្ដិការណ៍ប្រកួត World Cup រយៈពេល៣៦ឆ្នាំ នៅពេលនេះក្រុមជម្រើសជាតិកាណាដា បានត្រលប់មកវិញហើយ។

ការប្រកួតជម្រុះស្វែងរកក្រុមទៅលេងនៅ World Cup 2022 ក្នុងប្រទេសកាតា សម្រាប់ទ្វីបអាមេរិកកាន់តែកៀកបញ្ចប់ហើយ ពោលគឺនៅសល់១ប្រកួតទៀតប៉ុណ្ណោះ។ ដោយឡែកនៅពេលនេះ ក្រុមកំពូលតារាងកាណាដា បានឱកាសកក់កៅអីមុនគេហើយ ក្រោយពីយកឈ្នះលើក្រុមចាមៃកា ក្នុងលទ្ធផល ៤-០ ដែលធ្វើឱ្យពួកគេនៅលេខ១ ដាច់ក្រុមលេខ២ អាមេរិក ៣ពិន្ទុ។

ដោយការទទួលបានកៅអីលេង World Cup នេះដែរ វាជាលើកដំបូងសម្រាប់កាណដាហើយក្នុងការលេង World Cup នារយៈពេល៣៦ឆ្នាំចុងក្រោយមកនេះ។ ដោយការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេ នៅឆ្នាំ១៩៨៦៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT