អស់ពីជាប់ជម្រើសជាតិបាល់ទាត់កម្ពុជា ជ័យ ចិត្រា មានឈ្មោះក្នុងបញ្ជីឈ្មោះជម្រើសជាតិហ្វូតសាល

ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករហ្វូតសាល សរុប ៥០នាក់ ដើម្បីធ្វើតេស្តជ្រើសរើសឱ្យក្លាយជាកីឡាករជម្រើសជាតិត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅខែវិច្ឆិកាខាងមុខនេះ នៅប្រទេសឥណ្ឌូនេស៊ី ។

ក្នុងចំណោមកីឡាករទាំង ៥០រូបនោះ គេសង្គេតឃើញថាមានកីឡាករ ២រូប គឺជាកីឡាករបាល់ទាត់របស់ក្លិបនៅលីគកំពូលកម្ពុជា រួមមាន ឱ ភារុណ របស់បឹងកេត និង ជ័យ ចិត្រា របស់ អគ្កស្នងការដ្ឋាននគរបាលជាតិ ។

គួររំលឹកថា កាលពីខែមិថុនាកន្លងទៅកីឡាករ ជ័យ ចិត្រា ត្រូវបានអ្នកចាត់ការទូទៅ Keisuke Honda កោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែឥលូវនេះ បែរជាមានមុខនៅក្នុងការកោះហៅរបស់ជម្រើសជាតិហ្វូតសាលទៅវិញ ។

ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករហ្វូតសាលទាំង ៥០រូប ដែលចម្រាញ់ចេញពីការប្រកួតពានរង្វាន់ Cambodia Futsal ឆ្នាំ ២០១៨កន្លងមក៖

សូមរំលឹកថា ពានរង្វាន់ AFF Futsal Championship 2018 នឹងចាប់ផ្តើមពីថ្ងៃទី ៥ដល់ថ្ងៃទី ១១ ខែ វិច្ឆិកា ក្នុងទីក្រុងចាកាតា

ប្រទេសឥណ្ឌូនេស៊ី ហើយកម្ពុជា ស្ថិតក្នុងពូល A រួមជាមួយម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT