អត់លេងផង Hazard រងរបួសទៀតហើយ ត្រូវវះកាត់កជើង

ខ្សែប្រយុទ្ធ Eden Hazard នឹងមិនអាចបង្ហាញខ្លួនឱ្យក្រុម Real Madrid លេងទល់ក្រុម Chelsea បានទេ ដោយសារតែរូបគេមានបញ្ហារបួសកជើង តម្រូវឱ្យមានការវះកាត់។

Hazard មិនបានលេងជាច្រើនប្រកួតមកហើយបើទោះជាមិនមានបញ្ហារបួសក៏ដោយ។ តែនៅពេលនេះស្រាប់តែមានដំណឹងថាកីឡាករបែលហ្សិករូបនេះមានបញ្ហាកជើងទៀតទៅហើយ។ រូបគេនឹងត្រូវវះកាត់នៅត្រង់កជើងនេះ ហើយពេលវេលាដែលត្រូវសម្រាកនោះទំនងជាច្រើនសប្ដាហ៍ ពោលគឺមិនអាចជាទាន់លេងទល់ក្រុម Chelsea ក្នុងពានរង្វាន់ UEFA Champions League បានទេ។

កីឡាករតម្លៃខ្លួនថ្លៃខាងលើនេះ ចូលរួមជាមួយក្រុម Real Madrid នៅឆ្នាំ២០១៩កន្លងទៅ ហើយរយៈពេល៣រដូវកាលមកនេះ រូបគេបង្ហាញខ្លួនបានត្រឹម៦៥ដងប៉ុណ្ណោះ។ ក្រុមរបស់លោក Carlo Ancelotti ក៏នឹងដាក់រូបគេលក់នៅចប់រដូវកាលនេះដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT