ខ្សែបម្រើប្រយុទ្ធ Christian Eriksen នឹងបានត្រលប់ចូលទីលានលេងឱ្យជម្រើសជាតិដាណឺម៉ាកវិញហើយ ក្នុងការប្រកួតទល់ក្រុមហុល្លង់ នាជំនួបមិត្តភាពរាត្រីនេះ។
Eriksen មានបញ្ហាបេះដូងអំឡុងពេលលេង Euro 2020 កន្លងទៅ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ក្រោយពីពិនិត្យឃើញថារូបគេមានជំងឺបេះដូងហើយ ក្រុមគ្រូពេទ្យបានឱ្យរូបគេសម្រាកព្យាបាលជាច្រើនខែ រហូតដល់ក្រុម Inter Milan សម្រេចផ្ដាច់កុងត្រារបស់គេថែមទៀត ព្រោះក្នុងលីគ Serie A មិនអាចឱ្យកីឡាករមានជំងឺបេះដូងលេងបានទេ។
ក្រោយពីធ្វើតាមគ្រូពេទ្យប្រាប់ និងហាត់តិចៗរហូតមក ពេលនេះ Eriksen ទទួលបានឱកាសចូលលេងជម្រើសជាតិវិញហើយ។ ក្រុមដាណឺម៉ាកបានកោះហៅរួបគេឱ្យចូលជម្រើសជាតិវិញ និងលេងទល់ក្រុមហុល្លង់ ហើយប្រសិនបើឃើញថានៅមានសមត្ថភាពលេងល្អ នោះការលេង World Cup 2022 ខាងមុខ ក៏នឹងមានវត្តមានរបស់គេលេងដែរ៕ប្រភព៖ DailyMail