អេហ្ស៊ីប យកឈ្នះសេណេហ្គាល់ ១-០ ជើងទី១ជម្រុះ World Cup

ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបបានយកឈ្នះលើក្រុមសេណេហ្គាល់ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតជម្រុះ World Cup វគ្គ Play Off ជើងទី១នៅតំបន់អាហ្វ្រិក។

សម្រាប់ការប្រកួតនេះដែរ ក្រុមអេហ្ស៊ីបអាចយកឈ្នះលើក្រុមសេណេហ្គាល់នេះបាន ដោយសារតែការធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ Saliou Ciss ប៉ុណ្ណោះនៅនាទី៤។ ដោយក្រោយពីការរកបាន១គ្រាប់នោះហើយ ការប្រកួតមិនមានអ្វីប្រែប្រួលសោះឡើយ រហូតដល់ចប់៩០នាទី ក្រុមអេហ្ស៊ីបបានយកឈ្នះលើក្រុមសេណេហ្គាល់ក្នុងលទ្ធផល ១-០។

រំលឹកថានេះជាការប្រកួតជើងទី១ប៉ុណ្ណោះ ខណៈដែលពួកគេនឹងត្រូវលេងជើងទី២ទៀតនៅថ្ងៃ៣០ខែមីនាឆ្នាំ២០២២ខាងមុខ។ ប្រសិនបើអាចយកឈ្នះការប្រកួតបានទៀត នោះក្រុមអេហ្ស៊ីបនឹងមានឱកាសឡើងទៅលេងនៅ World Cup 2022 ហើយ៕ប្រភព៖ DaiyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT