ដឹង​មូលហេតុ​ដែល Mesut Ozil ត្រូវ​បាន​គ្រូ​ព្យួរ​ឈ្មោះ​ចេញ​ពី​ក្លឹប​ហើយ

កំពុង​លេង​ឲ្យ​ក្លឹប Fenerbahce សុខៗ​ ស្រាប់​តែ​ទទួល​ដំណឹង​មក​ថា កីឡាករ​អាល្លឺម៉ង់ Mesut Ozil បែរ​ត្រូវ​បាន​អ្នកចាត់ការ​សម្រេច​ព្យួរ​ឈ្មោះ ដោយ​គ្មាន​កាល​កំណត់ ហើយ​ពេល​នេះ គេ​បាន​ស្ថិត​ក្រៅ​ទីលាន​ហ្វឹកហាត់ និង​មិន​អាច​ចូលរួម​ការ​ប្រកួត​ត​ទៅ​ទៀត​ឡើយ។

មូលហេតុ​គឺ​ដោយសារ​គេ​ប៉ះ​មាត់ ជាមួយ​នឹង​គ្រូ​បង្វឹក​លោក Ismail Kartal ដែល​កីឡាករ​បាន​ខឹង​សម្បា​នឹង​ការ​ដែល​គ្រូ​ផ្តល់​ពេលវេលា​តិចតួច​ពេក​សម្រាប់​ខ្លួន​ក្នុង​ការ​ប្រកួត ជាក់ស្តែង​ដូច​ថ្ងៃ​មុន លេង​បាន​តែ ៤៥ នាទី​ក៏​ប្តូរ​គេ​ចេញ។ នេះ​មិន​ត្រឹម​តែ​អតីត​កីឡាករ Arsenal ទេ សូម្បី​តែ​មិត្ត​រួម​ក្រុម​គេ​ម្នាក់​ទៀត គឺ Ozan Tufan ក៏​ទទួល​រង​ការ​ដក​ឈ្មោះ​ចេញ​ដូច​គ្នា។

Ozil បញ្ជាក់​កន្លង​ទៅ​ថា៖ “ខ្ញុំ​គួរ​តែ​អាច​ឈរ​ជើង​លើ​ទីលាន​យូរ​ជាង​នេះ ខ្ញុំ​អាច​ផ្តល់​ឲ្យ​ក្រុម​បាន​ច្រើន​ជាង​នេះ”។ ដូច​គ្នា​នឹង Tufan ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ចំពោះ​ចំណាត់ការ​អយុត្តិធម៌​របស់​លោក Kartal ជា​អ្នកចាត់ការ។ គួរ​បញ្ជាក់​ថា ស្ថិតិ​របស់​ខ្សែ​បម្រើ​ខាង​លើ រដូវ​កាល​ ២០២១/២២ រក​បាន ៩ គ្រាប់​និង Assist ២ លើក​ឲ្យ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ទួរគី៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT