ក្លឹបនៅលីគលំដាប់ពីរ Middlesbrough បានបញ្ចេញតម្លៃខ្លួន កីឡាករ Djed Spence មកហើយ ក្រោយលឺថា ក្លឹបនៅឯទីក្រុងឡុង គឺ Arsenal និង Tottenham Hotspur ចាប់អារម្មណ៍ចង់ចរចាយក នៅទីផ្សារដោះដូររដូវក្តៅខាងមុខ។
បើតាមសារព័ត៌មាន Daily Star ចុះផ្សាយថា យុវជនវ័យ ២១ ឆ្នាំខាងលើ ត្រូវបានក្លឹបអាណាព្យាបាលទាមទារតម្លៃផ្ទេរចេញ ២០ លានផោន ទើបព្រមអនុញ្ញាតឲ្យគេផ្ទេរទៅក្លឹបថ្មី ដ្បិតអីសុពលភាពកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ឯណោះ។
កីឡាករលេងតំណែងការពារស្លាបស្តាំ បានផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ ៣៧ ប្រកួត រកបាន ៣ គ្រាប់និង Assist ៥ លើក នៅរដូវកាល ២០២១/២២។ គេជឿថា កីឡាករប្រហែលជានឹងព្រមសម្រេចចិត្តជ្រើសយកការចាកចេញសារនេះ ព្រោះអាចឡើងមកលេងនៅលីគកំពូល និងមានឱកាសលេងនៅពានអឺរ៉ុបណាមួយផ្សេងទៀតដែរ៕
ប្រភព៖ Daily Star