Alba ចង់ឱ្យ Barcelona បន្ដកុងត្រាឱ្យ Dembele ទៀត

ខ្សែការពារ Jordi Alba ចង់ឃើញក្រុម FC Barcelona បន្ដកុងត្រាថ្មីឱ្យខ្សែប្រយុទ្ធ Ousmane Dembele ទៀត ក្រោយពីរូបគេអស់កុងត្រានៅត្រឹមរដូវកាលនេះហើយ។

កីឡាករវ័យ២៤ឆ្នាំមិនអាចស្វែងរកឱកាសបន្ដកុងត្រាថ្មីនៅទឹកដី Camp Nou បានឡើយ ក្រោយពីរូបគេបង្ហាញទម្រង់លេងមិនល្អសោះនៅប៉ុន្មានរដូវកាលចុងក្រោយ។ ដោយភាគច្រើន កីឡាករបារាំងនេះមានបញ្ហារបួសជាប់ជានិច្ច។ ដោយសារតែតម្លៃពលកម្មថ្លៃផង ហើយមិនសូវបានលេងទៀងទាត់ទៀត ទើបធ្វើឱ្យក្រុម Barcelona មិនអាចស្វែងរកចំណុចល្អដើម្បីផ្ដល់កុងត្រាថ្មីដល់គេបានទៀតនោះទេ។

តែបើតាមការមើលឃើញរបស់ Alba វិញ គឺរូបគេចង់ឱ្យក្រុម Barcelona បន្ដកុងត្រាដល់អតីតកីឡាករ Dortmund នេះ។ ដោយ Alba បញ្ជាក់ថា Dembele ជាខ្សែប្រយុទ្ធកម្រិតពិភពលោកនិងឆ្នើមបំផុតហើយ ប្រសិនបើក្រុមមិនបន្ដកុងត្រាដល់គេទេ នោះពិតជាបាត់ឱកាសជាក់ជាមិនខាន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT