ព័រទុយហ្គាល់ ឡើងទៅជួបម៉ាសេដូនខាងជើង នរណាឈ្នះបានលេង World Cup 2022

ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានយកឈ្នះលើក្រុមទួរគី ៣-១ ទទួលបានឱកាសឡើងទៅជួបជាមួយក្រុមម៉ាសេដ្វានខាងជើងហើយដើម្បីស្វែងរកមួយក្រុមឡើងទៅវគ្គចុងក្រោយ World Cup 2022 ។

ព័រទុយហ្គាល់ បើទោះជាអវត្ដមានកីឡាករសំខាន់មួយចំនួនក្ដី ប៉ុន្តែឃើញថាពួកគេនៅធ្វើបានល្អដដែល។ Otavio រកគ្រាប់បាល់នាំមុខបានទៅលើក្រុមទួរគីនៅនាទី១៥ មុនពេល Diogo Jota ថែមគ្រាប់ទី២បាននៅនាទី៤២។ តែឈានដល់នាទី៦៥ Yilmaz ក៏រកគ្រាប់បាល់តាមពីក្រោយវិញ១គ្រាប់។ ការប្រកួតនេះទៀតសោត កីឡាករដដែលនេះមានឱកាសតាមស្មើព័រទុយហ្គាល់ទៅហើយនាទី៨៥ តែគួរឱ្យស្ដាយ គេទាត់ប៉េណាល់ទីមិនចូលទៅវិញ។ នៅនាទី៩០+ Matheus Nunes ក៏រកបានថែមមួយគ្រាប់ទៀត ធ្វើឱ្យចប់ការប្រកួត ព័រទុយហ្គាល់ យកឈ្នះទូរគីបាន ៣-១។

ឈ្នះប្រកួតនេះទៅ ក្រុមព័រទុយហ្គាល់ នឹងឡើងទៅជួបជាមួយក្រុម ម៉ាសេដ្វានខាង ទៀត។ ដោយប្រកួតនេះ ប្រសិនបើក្រុមណាឈ្នះ នឹងទទួលបានឱកាសទៅលេងនៅ World Cup 2022 តែម្ដងនៅប្រទេសកាតា៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT