ភ្ញាក់ផ្អើល! រុស្ស៊ី ដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2028 &2032

ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមែន នៅពេលប្រទេសរុស្ស៊ីបានសម្រេចចិត្តដាក់ពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2028 & 2032 ខណៈដែលពួកគេកំពុងធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

រុស្ស៊ីដែលជាប្រទេសចូលធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន ត្រូវបានប្រទេសនានាដាក់ពិន័យមិនតិចនោះទេ។ ដោយឡែកសូម្បីវិស័យបាល់ទាត់ ក៏ប្រទេសនេះត្រូវជាប់បម្រាម និងបានដកឈ្មោះចេញពីការប្រកួតជម្រុះ World Cup 2022 នៅប្រទេសកាតាផងដែរ។ ដោយ FIFA និង UEFA បានដាក់ពិន័យទៅលើរុស្ស៊ីខ្លាំងមែនទែន ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

ដោយឡែកនៅពេលនេះស្រាប់តែរុស្ស៊ីបែរជាបានដាក់ពាក្យដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro នៅពេលខាងមុខទៅវិញ។ ពួកគេបានដាក់ដេញថ្លៃប្រជែងជាមួយប្រទេសអង់គ្លេសសម្រាប់ការធ្វើជាម្ចាស់ផ្ទះ |Euro 2028 ខាងមុខ។ ដោយការស្នើដេញថ្លៃពីសំណាករុស្ស៊ី បានធ្វើឱ្យបណ្ដាប្រទេសនៅអឺរ៉ុបមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដង៕ ប្រភព​ ៖ MAECA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT