អតីត​ជើង​ចាស់ Neville ថា​ក្លឹប Man Utd នឹង​ប្រកាស​វត្តមាន​គ្រូ​ថ្មី យ៉ាង​យូរ ១ សប្តាហ៍​ទៀត

អតីត​ខ្សែ​ការពារ​ក្រោយ​របស់​បិសាច​ក្រហម លោក Gary Neville បាន​សង្កត់​ធ្ងន់​ថា ក្លឹប Manchester United ទំនង​ជា​នឹង​ប្រកាស​វត្តមាន​អ្នកចាត់ការ​ពេញ​សិទ្ធ​ជា​ផ្លូវការ យ៉ាង​យូរ​ត្រឹម​រយៈ​ពេល ១ សប្តាហ៍​ទៀត។

នេះ​ដោយសារ​មើល​ឃើញ​ពី​ព័ត៌មាន​ដែល​ថា ក្លឹប​បាន​ហៅ​លោក Erik ten Hag មក​ធ្វើ​ការ​សម្ភាសន៍​រួច​ទៅ​ហើយ ស្រប​ពេល​ដែល​ក្លឹប​ក៏​មាន​បេក្ខភាព​ផ្សេង​ទៀត ដូច​ជា Mauricio Pochettino, Julen Lopetegui និង Luis Enrique ជា​ដើម។ យ៉ាង​ណា​លោក Ralf Rangnick ដែល​សល់​កុងត្រា​ដល់​បញ្ចប់​រដូវ​កាល នឹង​ត្រូវ​អស់​តំណែង​ជា​អ្នកចាត់ការ ហើយ​ផ្លាស់​ទៅ​មុខងារ​ជា​អ្នក​ពិគ្រោះ​យោបល់​ប្រចាំ​ក្លឹប​វិញ។

SOUTHAMPTON, ENGLAND – FEBRUARY 25: Sky Sports pundit Gary Neville during the Premier League match between Southampton and Norwich City at St Mary’s Stadium on February 25, 2022 in Southampton, England. (Photo by Matt Watson/Southampton FC via Getty Images)

តាម​ការ​បញ្ជាក់​លើ Twitter លោក Neville សរសេរ​ថា៖ “តាម​របាយការណ៍​ដែល Ten Hag បាន​ឆ្លង​កាត់​ការ​សម្ភាសន៍​នៅ​សប្តាហ៍​នេះ ប្រសិន​ជា​ការ​សម្ភាសន៍​ផ្លូវការ​បាន​ចាប់ផ្តើម ហើយ​ដំណើរការ​បាន​ប្រកាស​ជា​សាធារណៈ​បែប​នេះ ខ្ញុំ​ជឿ​ថា អ្នកចាត់ការ​ថ្មី នឹង​ត្រូវ​បាន​ក្លឹប​ប្រកាស​នៅ​កំឡុង​ពេល​មួយ​សប្តាហ៍​ទៀត”៕

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT