ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង និយាយ​ព្រមាន​ពាក្យ​នេះ ទៅ Mbappe មុន​គេ​ចាកចេញ

ពិភព​បាល់ទាត់​កំពុង​រង់ចាំ​មើល ការ​សម្រេច​ចិត្ត​របស់ Kylian Mbappe ថា​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​បច្ចុប្បន្ន PSG ឬ​ក៏​សម្រេច​ចិត្ត​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប​ថ្មី Real Madrid នៅ​ពេល​បន្ទាប់។ តែ​យ៉ាង​ណា​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង លោក Noel Le Graet បាន​ណែនាំ​ឲ្យ​គេ​គួរ​បន្ត​នៅ ប្រសិន​ចង់​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or។

នៅ​សល់​មិន​ដល់ ១០០ ថ្ងៃ​ទៀត​នោះ​ទេ ឈ្មោះ Mbappe នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន ហើយ​ប្រសិន​គេ​មិន​បន្ត​កុងត្រា​ថ្មី នោះ​គឺ​ស្មើ​នឹង​ការ​ព្រម​ចែក​ផ្លូវ។ តាម​ការ​លើក​ឡើង​របស់​មេ​ធំ FFF ខាង​លើ​និយាយ៖ “ខ្ញុំ​ចង់​ឲ្យ Kylian គេ​បន្ត​នៅ​ជាមួយ​ក្លឹប​ប៉ារីស ជា​ការ​ពិត​សម្រាប់​បាល់ទាត់​បារាំង វា​ជា​រឿង​ល្អ​ការ​ដែល​មាន​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​លោក បើ​មិន​ល្អ​បំផុត​ ក៏​គេ​ល្អ​ក្នុង​លីគ​របស់​យើង​ដែរ”។

លោក​បន្ត​ទៀត​ថា៖ “ជាង​នេះ​គេ​ក៏​មាន​ឱកាស​ឈ្នះ​ពាន Ballon d’Or ជា​រួម​ទៅ នៅ PSG មាន​ភាគរយ​ខ្ពស់​ជាង​ក្លឹប​ដទៃ​ណា​ទាំង​អស់”។ ផ្សារភ្ជាប់​ទៅ​នឹង​ដំណឹង​នៃ​ការ​អាច​មក​ដល់​របស់ លោក Zinedine Zidane ក៏​ត្រូវ​បាន លោក Noel បន្ថែម៖ “វា​ជា​រឿង​ល្អ​មែនទែន ប្រសិន Zidane មក​ដឹកនាំ PSG ពិត​មែន​នោះ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT