Benzema មិនអាចលេងទល់ Barcelona បានទេ ដោយសាររបួស

ខ្សែប្រយុទ្ធ Karim Benzema មិនអាចចូលលេងជួយក្រុម Real Madrid ប្រកួតជាមួយក្រុម FC Barcelona បាននោះទេ ដោយសារតែមានបញ្ហារបួសសរសៃកំភួនជើង។

កីឡាករបារាំង មិនបានចូលហាត់ទេកាលពីថ្ងៃសៅរកន្លងទៅ ដោយនេះបញ្ជាក់ច្បាស់ថាគេនឹងមិនអាចចូលលេងបានឡើយទល់ Barcelona។ អវត្តមានខ្សែប្រយុទ្ធរូបនេះ នឹងធ្វើឱ្យក្រុម Real Madrid ថយកម្លាំងប្រយុទ្ធបន្ដិចហើយ ព្រោះ២ប្រកួតកន្លងមកនេះ Benzema ជាអ្នករកបានដល់ទៅ៥គ្រាប់ឱ្យក្រុមអធិរាជសឯណោះ។ មួយវិញទៀតរូបគេបច្ចុប្បន្នក៏ជា Top Scorer ក្នុងលីគ La Liga ផងដែរ។

ក្រៅពីអវតមានកីឡាករវ័យ៣៤ឆ្នាំនេះហើយ ក្រុមរបស់លោក Carlo Ancelotti ក៏នឹងអវត្តមានខ្សែការពារ Ferland Mendy ម្នាក់ទៀតផងដែរ។ រូបគេនឹងអវត្តមានយ៉ាងតិច២សប្ដាហ៍ទៀតឯណោះ។ លោក Ancelotti ក៏នឹងពិបាកដើម្បីរកកីឡាករមកជំនួស២នាក់នេះដែរ ព្រោះកន្លងមករូបគេធ្វើបានល្អណាស់៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT