Lewandowski រកបាន៣១គ្រាប់ហើយនៅ Bundesliga រដូវកាលនេះ

ខ្សែប្រយុទ្ធ Robert Lewandowski រកបាន៣១គ្រាប់ហើយនៅលីគ Bundesliga នារដូវកាលនេះ បន្ទាប់ពីរកបាន២គ្រាប់ក្នុងជ័យជម្នះលើក្រុម FC Union Berlin ក្នុងលទ្ធផល ៤-០ ។

 នេះជាកំណត់ត្រាល្អណាស់សម្រាប់កីឡាករប៉ូឡូញខាងលើនេះ។ រូបគេរកគ្រាប់បាល់បានចាប់ពី៣០គ្រាប់ឡើង បាន៥រដូវកាលជាប់គ្នាមកហើយ ដោយវាជាកំណត់ត្រាស្មើជាមួយកីឡាករGerd Muller ។ ក្រុម Bayern Munich នៅពេលនេះឈរកំពូលតារាង ដោយដាច់ក្រុមលេខ២ រហូតដល់៧ពិន្ទុហើយ។ នារដូវកាលនេះ ពួកគេនៅតែជាក្រុមមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់លីគដដែល។

សម្រាប់ Lewandowski វិញបើគិតគ្រប់ការប្រកួតនៅត្រឹមនេះ គឺរូបគេរកបានដល់៤៣គ្រាប់ហើយ ដោយក្នុងលីគកំពូលអាល្លឺម៉ង់មាន៣១គ្រាប់។ ក្រៅពីពានរង្វាន់ Bundesliga នេះទៅ Bayern ក៏នៅមានពានរង្វាន់សំខាន់មួយទៀតដែរ គឺ UEFA Champions League ។ ពួកគេឡើងវគ្គ៨ក្រុមចុងក្រោយ ដោយប៉ះជាមួយក្រុម Villarreal ៕ ប្រភព ៖ DAILYMAI.L

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT