Guti បន្ទោស Ancelotti ដែលដាក់កីឡាករមិនត្រូវ លេងទល់ Barcelona

វីរបុរស Real Madrid លោក Guti បានបន្ទោសទៅលោក Carlo Ancelotti ថាបានដាក់កីឡាករខុស ក្នុងការប្រកួតដែលចាញ់ក្រុម FC Barcelona ដល់ទៅ ៤-០ ក្នុងជំនួប El Clasico ។

ជំនួប El Clasico កន្លងទៅ ក្រុម Real Madrid លេងក្នុងដីខ្លួនឯងផង បានចាញ់ក្រុម FC Barcelona ដល់ទៅ ៤-០ ឯណោះ។ ដោយការប្រកួតនោះដែរ អវត្តមានខ្សែប្រយុទ្ធសំខាន់ Karim Benzema មិនបានចូលលេងទេ។ លោក Ancelotti អ្នកចាត់ការក្រុម បានយកកីឡាករ Luka Modric ដើម្បីមកលេង Role នេះវិញ ដែលធ្វើឱ្យការប្រយុទ្ធមិនល្អសោះ ខណៈដែលខ្សែប្រយុទ្ធកណ្ដាលជាច្រើននាក់ទៀតអង្គុយកៅអីបម្រុង។

Guti ដែលជាអតីតកីឡាករ Real Madrid ម្នាក់ដែរនោះ បាននិយាយថា៖ “បើខ្ញុំជា Ancelotti ហើយខ្ញុំមើលទៅកៅអីបម្រុងមាន Hazard , Jovic , Bale ,Isco …ហើយអ្នកនឹងប្រាប់ខ្ញុំថាខ្ញុំមិនអាចដូរពួកគេចូលបាន? តើមានរឿងអ្វីកើតឡើង? ខ្ញុំនឹងចាញ់ការប្រកួតនេះហើយ។ ខ្ញុំមើលការប្រកួតនោះ ហើយខ្ញុំឃើញ Mariano ជាកីឡាករដែលដូរចូលមុនគេ…តើវាកើតឡើងបានរបៀបណា? គាត់ជាកីឡាករដែលមិនបានលេងទេឆ្នាំនេះ”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT