Pogba ថាចោរដែលចូលផ្ទះគេថ្ងៃមុន បានលួចមេដាយ World Cup ទៅ

ខ្សែបម្រើ Paul Pogba បាននិយាយថាក្រុមចោរបានលួចមេដាយ World Cup របស់ខ្លួនដែលឈ្នះនៅឆ្នាំ២០១៨ទៅ អំឡុងពេលពួកគេចូលកាលពីពេលកន្លងទៅ។

កីឡាករបារាំងបាននិយាយថាអំឡុងពេលខ្លួនកំពុងលេងឱ្យ Manchester United ទល់ក្រុម Atletico Madrid នៅពានរង្វាន់ UEFA Champions League សប្ដាហ៍មុននោះ ក៏មានក្រុមចោរបានលួចចូលផ្ទះរបស់គេផងដែរ។ ដោយក្រុមចោរនោះមិនបានបង្ករបួសស្នាមដល់អ្នកផ្ទះអ្វីទេ ប៉ុន្តែរបស់ដែលបានបាត់ទៅនោះមានគ្រឿងអលង្ការ និងមេដាយដែលខ្លួនឈ្នះកាល World Cup 2018 កន្លងទៅ។

Pogba បានចូលរួមជាមួយក្រុម Man Utd ម្ដងទៀតកាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងតម្លៃខ្លួនរហូតដល់៨៩លានផោនឯណោះ។ ខ្សែបម្រើបារាំងរូបនេះ នឹងផុតកុងត្រានៅចប់រដូវកាលនេះហើយ ខណៈដែលក្លឹបក៏មិនបានបន្ដកុងត្រាថ្មីអ្វីដែរ។ ដូច្នេះនៅរដូវកាលក្រោយ រូបគេអាចទៅលេងនៅក្លឹបណាក៏បាន ឱ្យតែត្រូវរ៉ូវគ្នា៕ប្រភព៖ BBC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT