ការប្រកួតសន្សំពិន្ទុពូល C នៃ Champions League យប់មិញនេះ ក្រុម PSG ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះលើក្រុម Red Star Belgrade ដល់ទៅ ៦-១ ឯណោះ។
ក្នុងជ័យជម្នះយ៉ាងធំធេងនេះ ខ្សែប្រយុទ្ធ Neymar រកបាន៣គ្រាប់ម្នាក់ឯង និង៣គ្រាប់ទៀត ធ្វើបានសម្រេចដោយ Cavani , Di Maria និង
Mbappe ។ លទ្ធផលឈ្នះនេះ បានធ្វើឱ្យ PSG រកបាន៣ពិន្ទុត្រលប់មកវិញ ក្រោយពីបើកឆាកប្រកួតពាននេះ ពួកគេបរាជ័យក្រោមថ្វីជើង Liverpool ក្នុងលទ្ធផល ៣-២ រួចមក។
ក្រោយពីរកបាន៣គ្រាប់យប់មិញនេះ Neymar បាននិយាយចំពោះការប្រកួតនេះថា៖ “យើងចាញ់ប្រកួតដំបូង ទើបធ្វើឱ្យយើងប្រឹងប្រែងនៅ
ប្រកួតនេះ ដើម្បីយកបានពិន្ទុយ៉ាងសំខាន់មកវិញ។ អ្វីដែលយើងខំ គឺពិតជាបានសម្រេច ហើយខ្ញុំដឹងថាយើងនឹងឈ្នះ។ យើងលេងបានល្អ
ហើយសង្ឃឹមថានឹងបន្ដលេងល្អដូច្នេះទៀត នៅប្រកួតបន្ទាប់”។ PSG ប្រកួតទី៣របស់ខ្លួននៅ Champions League គឺត្រូវប៉ះជាមួយក្រុម Napoli ៕ប្រភពDailyMail