Raphinha ជាកីឡាករទី១ដែលក្រុម Barcelona ចង់បានរដូវក្ដៅនេះ

ក្រុម FC Barcelona បានដាក់គោលដៅយកខ្សែប្រយុទ្ធ Raphinha របស់ក្រុម Leeds United មករួមក្រុមនៅរដូវក្ដៅខាងមុខនេះ ប្រសិនបើ Dembele ចាកចេញទៅ។

Dembele ទំនងជានឹងត្រូវចាកចេញពីក្រុម Barcelona នៅចប់រដូវកាលនេះហើយ។ដូច្នេះទើបបានជាក្រុមអ្នកមានបុណ្យត្រូវស្វែងរកកីឡាករថ្មីមកជំនួសឱ្យហើយ។ ក្នុងនោះដែរ លោក Xavi បានមើលឃើញ Raphinha របស់ក្រុម Leeds United ជាបេក្ខភាពល្អជាងគេនិងសក្ដិសមសម្រាប់ក្រុមបំផុតហើយ។ កីឡាករប្រេស៊ីលរូបនេះ លេងឱ្យក្រុម Leeds តាំងពីឆ្នាំ២០២០មក ដោយបង្ហាញខ្លួន៥៧ប្រកួត រកបាន១៥គ្រាប់។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំក៏ទើបទទួលបានឱកាសជាប់ជម្រើសជាតិ លេងបាន៧ប្រកួត រកបាន៣គ្រាប់ផងដែរ។ សមត្ថភាពលេចធ្លោរបស់គេនេះហើយ ទើបបានជាធ្វើឱ្យលោក Xavi ពេញចិត្ត និងចង់បានមករួមក្រុមនារដូវកាលក្រោយ៕ប្រភព៖ MARCA

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT