Man Utd ចង់បានខ្សែប្រយុទ្ធម្នាក់ពី Everton មកជំនួស Cavani

ក្រុមបិសាចក្រហម Manchester United ចង់បានខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton មករួមក្រុម ដើម្បីជំនួសកន្លែងរបស់ Edinson Cavani ។

Cavani នៅសល់កុងត្រាត្រឹមចប់រដូវកាលនេះទេ ហើយរូបគេក៏បានត្រៀមចាកចេញពី Old Trafford ផងដែរ។ ដោយសារតែដូច្នេះហើយទើបបានជាក្រុមរបស់លោក Ralf Rangnick បានព្យាយាមស្វែងរកខ្សែប្រយុទ្ធកណ្ដាលថ្មីមកជំនួសផងដែរ។ ពួកគេបានមើលឃើញកីឡាករ Richarlison របស់ក្រុម Everton ថាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីមកជំនួសបាន។

កីឡាករប្រេស៊ីលខាងលើ មិនសប្បាយចិត្តក្នុងការបន្ដលេងឱ្យក្រុម Everton នោះទេ ជាក់ស្ដែងនៅរដូវកាលនេះក្លឹបកំពុងស្ថិតក្បែរតំបន់កាត់ចោលទៅហើយ។ ប្រសិនបើពួកគេមិនអាចរក្សាខ្លួននៅ Premier League បានរដូវកាលក្រោយ នោះច្បាស់ណាស់ថា Richarlison នឹងចាកចេញមិនខាន។ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ ក៏ចង់ចាកចេញតាំងពីរដូវកាលមុនមកហើយដែរ៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT