អតីតអ្នកចាត់ការក្លឹប Barcelona លោក Ronald Koeman ត្រូវបានគេដឹងថា កំពុងត្រៀមនឹងវិលទៅដឹកនាំក្រុមជម្រើសជាតិហូឡង់សារជាថ្មី ពោលត្រៀមសម្រាប់ព្រឹត្តិការណ៍ធំនៅចុងឆ្នាំ ២០២២ គឺ World Cup ដែលកាតារធ្វើជាម្ចាស់ផ្ទះ។
សព្វថ្ងៃហូឡង់ ស្ថិតក្រោមការដឹកនាំដោយលោក Louis van Gaal តែយ៉ាងណាដោយសារចំណងទំនាក់ទំនងរវាងសមាគមបាល់ទាត់ហូឡង់ និងលោក Koeman នៅតែមើលឃើញថាល្អ ហើយសមាគមជឿជាក់លើ គុណភាពដឹកនាំរបស់គ្រូវ័យ ៥៩ ឆ្នាំជាង ដូច្នេះក៏រៀបចំឲ្យមានចូលជំនួសនៅពេលដ៏ខ្លីខាងមុខ ដើម្បីធានាពីលទ្ធផលដ៏ល្អមួយនៅព្រឹត្តិការណ៍ពិភពលោកនៅឯចុងឆ្នាំ។
បញ្ជាក់ថា Koeman បានខកខានការឈរជើងពីអាជីពជាគ្រូបង្វឹករយៈពេលជិតកន្លះឆ្នាំមកហើយ ខណៈការងារនៅជម្រើសជាតិហូឡង់ ធ្លាប់ហែលកាត់បានជាង ២ ឆ្នាំដែរ ដឹកនាំ ២០ ប្រកួត ឈ្នះ ១១ ស្មើ ៥ និងចាញ់ ៤។ ប្រកួតសេសសល់របស់ហូឡង់ សម្រាប់ខែមិនានេះ គឺជាការលេងមិត្តភាពទល់ដាណឺម៉ាក និងអាល្លឺម៉ង់ នាថ្ងៃទី ២៧ និង ៣០ មិនា មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕
ប្រភព៖ Football-Espana