Shakira ថា​មិន​ចង់​និយាយ​ទេ តែ​ជា​ការ​ពិត “ប្តី​ខ្ញុំ​គឺ​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​លោក”

Barcelona បាន​បង្កើត​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល តាម​រយៈ​ការ​យក​ឈ្នះ​ទៅ​លើ Real Madrid ៤-០ នៅ​ឯ​ទឹកដី Santiago Bernabeu កាល​ពី​ចុង​សប្តាហ៍​មុន ហើយ​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សាទរ​ជា​ខ្លាំង ព្រោះ​គ្រប់​គ្នា​មិន​រំពឹង​ថា លទ្ធផល​អាច​កើត​ឡើង​ដល់​បែប​ហ្នឹង​ទេ។

ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez ក៏​បាន​កែប្រែ​ស្ថានការណ៍​ពី​ការ​ធ្លាក់​ចុះ​សឹង​តែ​ដល់​បាត មក​ក្លាយ​ជា​ក្រុម​កំពូល​ប្រចាំ​លីគ​អេស្ប៉ាញ​សារ​ជា​ថ្មី ដល់​ថ្នាក់​យក​ឈ្នះ​ទាំង​កំពូល​ក្រុម ដូច​ជា​អធិរាជ​ស​បាន​ថែម​ទៀត។

ងាក​ទៅ​មើល Shakira ជា​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ និង​ជា​ភរិយា​របស់​ខ្សែ​ការពារ Gerard Pique នៃ​ក្លឹប Barcelona ក៏​បាន​លាន់​មាត់​សរសើរ​មិន​ដាច់​ពី​មាត់ ក្រោយ​ស្វាមី​ខ្លួន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ជ័យជម្នះ​កន្លង​ទៅ​នេះ។

ស្រ្តី​ជនជាតិ​កូឡុំប៊ី និយាយ៖ “Gerard [Pique] គាត់​អត់​ឲ្យ​ខ្ញុំ​និយាយ​រឿង​ហ្នឹង​ជា​សាធារណៈ​ទេ តែ​ជា​ការ​ពិត គាត់​គឺ​ជា​វីរបុរស គាត់​លេង​សារ​នេះ គាត់​លេង​ទាំង​ខ្លួន​ឯង​របួស ទាំង​ឈឺចាប់ ហើយ​តែងតែ​ផ្តល់​ភាព​ល្អ​បំផុត​ដល់​ក្រុម នេះ​មិនមែន​ដោយសារ​គាត់​ជា​ប្តី​ខ្ញុំ​ទេ តែ​ខ្ញុំ​ត្រូវ​តែ​និយាយ គាត់​សក្តិសម​ជា​ខ្សែ​ការពារ​កណ្តាល​ដ៏​ល្អ​ដាច់​គេ​ក្នុង​លោក”៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT